Showing posts with label Update. Show all posts
Showing posts with label Update. Show all posts
Wednesday, August 26, 2015
Friday, August 21, 2015
វិទ្យាសាស្រ្តអំពីស្នេហា
រួមទាំងទស្សនវិទូ
ប្រវត្តវិទូ អ្នកតែងកំណាព្យ រួមទាំងអ្នកវិទ្យាសាស្រ្ត សេចក្តីស្រលាញ់បានដក់ជាប់ក្នុងក្តីស្រម៉ៃនិងការចង់ដឹងរបស់យើងរាប់សតវត្សមកហើយ។
មនុស្សយើងភាគច្រើនសុទ្ធតែមានបទពិសោធន៏អំពីក្តីស្រលាញ់ជាលើកដំបូង
ឬក្តីស្រលាញ់រវាងកូន គ្រួសារ ឬមិត្តភក្តិ។
ប៉ុន្តែអ្វីទៅជាស្នេហាយោងតាមវិទ្យាសាស្ត្រ?
មិនបាច់ឆ្ងល់ទេគឺដោយសារតែការវិវត្តដើម្បីបន្តពូជពង្សរបស់មនុស្សយើង។
យើងគ្រប់គ្នាបានកើតចេញពីសរីរាង្គ(organism) ដែលចេះបន្តពូជតាំងពេលដែលមនុស្សយើងគ្រាន់តែជាកោសិកាមួយដែលបំបែកជាពីររហូតដល់កើតជាដូនតារបស់មនុស្សយើង។
ហើយពួកគាត់បានបន្តការអនុវត្តការបន្តពូជតាំងពីរាប់ពាន់លានឆ្នាំមកមុនមកម្លេះ។
យើងបានប្រៀបសេចក្តីស្រលាញ់ទៅនឹងបេះដូង។
តែតាមពិតវាកើតចេញពីខួរក្បាលរបស់យើង។ តើសារធាតុគីមីអ្វីដែលបណ្តាលអោយសេចក្តីស្នេហាកើតឡើង?
ទាំងក្នុងពេលដែលយើងកំពុងរួមដំណេក និងក្នុងពេលដែលយើងសំឡឹងមើលរូបថតរបស់មនុស្សដែលយើងស្រលាញ់
សារធាតុពីរឈ្មោះថា dopamine
និង norepinephrine បានកើនឡើងក្នុងខួរក្បាលរបស់យើង។
សារធាតុទាំងពីរនេះធ្វើអោយអ្នកមានតម្រូវការបន្តពូជ ឬមានស្នេហា។
ទោះជាយើងណាក៏ដោយអ្នកវិទ្យាសាស្ត្រនៅមិនទាន់ស្វែងយល់ច្បាស់លាស់ពីដំណើរការនៃស្នេហា នៅឡើយទេ។ តែកុំបារម្ភអី! អ្នកនឹងយល់កាន់តែច្បាស់នៅពេលអ្នកមានស្នេហា <3
ស្វែងយល់បន្ថែម៖
ប្រែសម្រួលពីសៀវភៅ
ASAP Science ទំព័រ 169-173
Wednesday, August 12, 2015
ធ្វើដំណើរឆ្លងកាត់ទន្លេនៃពេលវេលា
តើអ្នកចង់ធ្វើដំណើរឆ្លងកាត់ទន្លេនៃពេលវេលាដែរអត់?
ហា! ការធ្វើដំណើរឆ្លងកាត់ពេលវេលាគឺប្រធានបទមួយដ៏ចម្រុងចម្រាសរវាងអ្នកវិទ្យាសាស្រ្ត។
អ្នកវិទ្យាសាស្រ្ត Michio Kaku បានពន្យល់ថាការធ្វើដំណើរឆ្លងកាត់ពេលវេលាគឺអាចទៅរួច។
ហើយការធ្វើដំណើរទៅកាន់អនាគតគឺមានភាពងាយស្រួលជាងការធ្វើដំណើរទៅកាន់អតីតកាល។
គាត់បានពន្យល់ទៀតថាអ្នកអវកាសដែលធ្វើដំណើរទៅកាន់លំហ ពួកគាត់បានធ្វើដំណើរប្រហែលជាជិត
1វិនាទីទៅកាន់អនាគតមុនយើង។ នៅពេលដែលយើងធ្វើដំណើរក្នុងល្បឿនលឿនជិតស្មើល្បឿនពន្លឺនោះពេលវេលារបស់យើងក៏ចាប់ផ្តើមដើរយឺត
ដូចនេះមានន័យថាយើងធ្វើដំណើរទៅកាន់អនាគត។
ស្វែងយល់បន្ថែមពីការធ្វើដំណើរឆ្លងកាត់ពេលវេលាជាមួយអ្នកវិទ្យាសាស្រ្ត
Michio
Kaku៖
Tuesday, August 11, 2015
រន្ធដង្កូវ (Wormhole)
រន្ធដង្កូវ (Wormhole) គឺជាទ្រឹស្តីដែលនិយាយពីការធ្វើដំណើរឆ្លងកាត់លំហនិងពេលវេលា ដែលវាអាចជាផ្លូវកាត់ពីសកលមួយទៅសកលមួយទៀត។ រន្ធដង្កូវ (Wormhole) ត្រូវបានទស្សទាយន៏ដោយទ្រឹស្តី General Relativity របស់អ្នកវិទ្យាសាស្រ្ត Albert Einstein។ បើរន្ធដង្កូវ (Wormhole) ពិតជាមានមែន នោះយើងនឹងអាចធ្វើដំណើរពីប្រព័ន្ធព្រះអាទិត្យមួយប្រព័ន្ធព្រះអាទិត្យ មួយមាន យ៉ាងលឿនហើយយើង ប្រហែលជាអាចទៅលេងនៅអនាគត និងអតីកាលទៀតផង។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញ រន្ធដង្កូវ (Wormhole) នៅឡើយទេវាគ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។
ស្វែងយល់បន្ថែមពី រន្ធដង្កូវ (Wormhole)៖ http://www.space.com/20881-wormholes.html
Monday, August 10, 2015
រណ្តៅខ្មៅ (Black Holes)
រណ្តៅខ្មៅ (Black Holes)
គឺជាវត្ថុដ៏ចំលែកបំផុតនៅក្នុងសកលលោក រណ្តៅខ្មៅមិនមានរូបរាង ពិតប្រាកដ ដូចភព
និងផ្កាយទេ។ ផ្ទុយទៅវិញវាជាតំបន់ដែលលំហកួចត្របាញ់ចូលគ្នា ដោយសារ តែម៉ាសដែលមានទំហំ យ៉ាងធំត្រូវបានទាញចូលទៅក្នុងតំបន់ដែលមានទំហំតូចបំផុត។
ទំនាញទាញចូលនៅតំបន់នោះមានកំលាំងយ៉ាងខ្លាំងគ្មានអ្វីអាចគិចផុតបានឡើយ សូម្បីតែពន្លឺ។
រណ្តៅខ្មៅ (Black Holes)
កើតចេញពីផ្កាយធំៗដែលអស់ថាមពល ហើយវាមិនអាច ទ្រទ្រង់ ម៉ាសដ៏ធំរបស់វាបាន ពេលនោះវាក៏រួមតូចទៅៗដោយសារកំលាំងទំនាញដ៏ខ្លាំងក្លា
រហូតដល់ មានទំហំតូចជាងអាតូម។ អ្នកវិទ្យាសាស្រ្តជឿថាមានកាឡាក់ស៊ីភាគច្រើនរួមទាំង កាឡាក់ស៊ីរបស់យើងមានរណ្តៅខ្មៅយ៉ាងធំនៅចំកណ្តាល។
ស្វែងយល់បន្ថែមពីរណ្តៅខ្មៅ (Black Holes)៖
https://www.esa.int/esaKIDSen/SEM0V1BE8JG_OurUniverse_0.html http://www.kidsastronomy.com/black_hole.htm
https://www.esa.int/esaKIDSen/SEM0V1BE8JG_OurUniverse_0.html http://www.kidsastronomy.com/black_hole.htm
Thursday, August 6, 2015
ទ្រឹស្តី Big Bang
មានឆ្ងល់អត់ថាតើអ្វីមានជុំវិញយើងកើតចេញពីអ្វី?
អ្នកណាគេបង្កើតអ្វីៗទំាងអស់នេះ?
អ្នកវិទ្យាសាស្រ្តមួយភាគធំជឿជាក់ថា សកល (the Universe) ឬអ្វីៗដែលនៅជុំវិញខ្លួនយើងបានចាប់ផ្តើមពី
Big Bang ប្រហែលជា
14ពាន់លាន់ឆ្នាំមុនមកម្លេះ។
កាលនោះ សកលទាំងមូលស្ថិតនៅក្នុងពពុះមួយដែលមានទំហំតូចជាងគូថម្ជុលរាប់ពាន់ដង។ វាសែនក្តៅហើយហាប់ជាងអ្វីៗដែលយើងអាចស្រមៃ ឃើញ។
រំពេចនោះវាក៏ផ្ទុះឡើង! សកលដែលយើងស្គាល់បានចាប់កំណើត។
ពេលវេលា លំហរ និងអ្វីៗទាំងអស់រូមទាំងរូបអ្នកបានកើតចេញពី Big Bang។ មិនដល់ 1 វិនាទីផង សកលទាំងមូលបានរីកធំជាងកាឡាក់ស៊ី។ សកលនៅតែបន្តរីកធំ
ជាមួយល្បឿនយ៉ាងលឿន រហូតដល់សព្វថ្ងៃ។
រូបអ្នកនិងអ្វីដែលនៅជុំវិញខ្លួនអ្នកបានកើតចេញពីបន្ទុះ Big Bang រាប់លានឆ្នាំមកហើយ។
ស្វែងយល់បន្ថែមពី Big Bang៖ https://www.esa.int/esaKIDSen/SEMSZ5WJD1E_OurUniverse_0.html
Monday, August 3, 2015
ភ្នំឱរ៉ាល់
ភ្នំឱរ៉ាល់គឺជាភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើង។ វាកំពស់រហូតដល់ 1813ម៉ែត្រ ហើយមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
Friday, July 31, 2015
មហាសមុទ្រលើពិភពលោក
ផ្ទៃខាងលើរបស់ផែនដីគ្របដណ្តប់ដោយទឹកប្រហែលជា 71% ហើយមានមហាសមុទ្រចំនួនប្រាំរួមមាន៖ មហាសមុទ្រអាក់ទិច
មហាសមុទ្រអាត្លង់ទិច មហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីភិច និងមហាសមុទ្រខាងត្បូង។
ជាច្រើនឆ្នាំមកហើយ អន្តរជាតិទទួលស្គាល់ថាមានមហាសមុទ្រចំនួន 4 តែរហូតមកដល់ឆ្នាំ 2000 International
Hydrographic Organization បានបង្កើតចេញជាមហាសមុទ្រមួយទៀតអោយឈ្មោះថា មហាសមុទ្រខាងត្បូង។
ទំហំរបស់មហាសមុទ្រ
មហាសមុទ្រប៉ាស៊ីភិច (155,557,000 គ.ម ការ៉េ)
មហាសមុទ្រអាត្លង់ទិច (76,762,000 គ.ម ការ៉េ)
មហាសមុទ្រឥណ្ឌា (68,556,000 គ.ម ការ៉េ)
មហាសមុទ្រខាងត្បូង (20,327,000 គ.ម ការ៉េ)
មហាសមុទ្រអាក់ទិច (14,056,000 គ.ម ការ៉េ)
យោងតាម៖ http://www.worldatlas.com/aatlas/infopage/oceans.htm
Subscribe to:
Comments (Atom)








