Showing posts with label Universe. Show all posts
Showing posts with label Universe. Show all posts

Wednesday, August 19, 2015

អ្នកនៅត្រង់នេះ!

យើងរស់នៅក្នុងកាឡាក់ស៊ីមួយដែលមានឈ្មោះថា Milky Way។ ព្រះអាទិត្យរួមទាំងភពផ្សេងទៀត​ (រួមទាំងផែនដី) ស្តិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់នៃដៃរបស់ Milky Way


Milky Way របស់យើងមានរៀងដូចទឹកគួចដ៏ធំហើយវាចំណាយពេលប្រហែលជា 200 លានឆ្នាំដើម្បីវិលអោយបានមួយជុំខ្លួនវា។ Milky Way មានផ្កាយប្រហែលជា 100 ពាន់លានដួង រួមទាំងធូលីនិងឧស្ម័ន។ វាធំខ្លាំងណាស់! សូម្បីតែពន្លឺត្រូវចំណាយពេល 100 000 ឆ្នាំដើម្បីធ្វើដំណើរពីចុងម្ខាងទៅម្ខាងទៀត។ អ្នកវិទ្យាសាស្រ្តគិតថានៅចំនុចកណ្តាលរបស់ Milky Way មានរណ្តៅខ្មៅ (Black Hole) ដ៏ធំមួយដែលវាទាញយកនូវអ្វីៗទាំងអស់ដែលមកជិតវា។

ស្វែងយល់បន្ថែមពី Milky Way៖https://www.esa.int/esaKIDSen/SEM536WJD1E_OurUniverse_0.html

Tuesday, August 11, 2015

រន្ធដង្កូវ (Wormhole)



រន្ធដង្កូវ (Wormhole) គឺជាទ្រឹស្តីដែលនិយាយពីការធ្វើដំណើរឆ្លងកាត់លំហនិងពេលវេលា ដែលវាអាច​ជាផ្លូវកាត់ពីសកលមួយទៅសកលមួយទៀត។​ រន្ធដង្កូវ (Wormhole) ត្រូវបាន​ទស្សទាយន៏​ដោយទ្រឹស្តី General Relativity របស់អ្នកវិទ្យាសាស្រ្ត Albert Einstein។ បើរន្ធដង្កូវ (Wormhole) ពិតជាមានមែន នោះយើង​នឹងអាចធ្វើដំណើរពីប្រព័ន្ធ​ព្រះអាទិត្យ​មួយប្រព័ន្ធព្រះអាទិត្យ មួយមាន យ៉ាងលឿនហើយយើង ប្រហែលជាអាចទៅលេងនៅអនាគត និងអតីកាលទៀតផង។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញ រន្ធដង្កូវ (Wormhole) នៅឡើយ​ទេវា​គ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។  
 
ស្វែងយល់បន្ថែមពី រន្ធដង្កូវ (Wormhole)៖​ http://www.space.com/20881-wormholes.html

Monday, August 10, 2015

រណ្តៅខ្មៅ (Black Holes)



រណ្តៅខ្មៅ (Black Holes)​ គឺជាវត្ថុដ៏ចំលែកបំផុតនៅក្នុងសកលលោក រណ្តៅខ្មៅមិនមានរូបរាង ពិតប្រាកដ ដូចភព និងផ្កាយទេ។ ផ្ទុយទៅវិញវាជាតំបន់ដែលលំហកួចត្របាញ់ចូលគ្នា ដោយសារ តែម៉ាសដែលមានទំហំ យ៉ាងធំត្រូវបានទាញចូលទៅក្នុងតំបន់ដែលមានទំហំតូចបំផុត។ ទំនាញទាញចូលនៅតំបន់នោះមានកំលាំងយ៉ាងខ្លាំងគ្មានអ្វីអាចគិចផុតបានឡើយ សូម្បីតែពន្លឺ។

រណ្តៅខ្មៅ (Black Holes)​​ កើតចេញពីផ្កាយធំៗដែលអស់ថាមពល ហើយវាមិនអាច ទ្រទ្រង់ ម៉ាសដ៏ធំរបស់វាបាន ពេលនោះវាក៏រួមតូចទៅៗដោយសារកំលាំងទំនាញដ៏ខ្លាំងក្លា រហូតដល់ មានទំហំតូចជាងអាតូម។ អ្នកវិទ្យាសាស្រ្តជឿថាមានកាឡាក់ស៊ីភាគច្រើនរួមទាំង កាឡាក់ស៊ីរបស់យើងមានរណ្តៅខ្មៅយ៉ាងធំនៅចំកណ្តាល។ 

ស្វែងយល់បន្ថែមពីរណ្តៅខ្មៅ (Black Holes)​​៖
https://www.esa.int/esaKIDSen/SEM0V1BE8JG_OurUniverse_0.html​ http://www.kidsastronomy.com/black_hole.htm

Thursday, August 6, 2015

ទ្រឹស្តី Big Bang


មានឆ្ងល់អត់ថាតើអ្វីមានជុំវិញយើងកើតចេញពីអ្វី? អ្នកណាគេបង្កើតអ្វីៗទំាងអស់នេះ?

អ្នកវិទ្យាសាស្រ្តមួយភាគធំជឿជាក់ថា សកល (the Universe) ឬអ្វីៗដែលនៅជុំវិញខ្លួនយើងបានចាប់ផ្តើមពី Big Bang ប្រហែលជា 14ពាន់លាន់ឆ្នាំមុនមកម្លេះ។ កាលនោះ សកលទាំងមូលស្ថិតនៅក្នុងពពុះមួយដែលមានទំហំតូចជាងគូថម្ជុលរាប់ពាន់ដង។ វាសែនក្តៅហើយហាប់ជាងអ្វីៗដែលយើងអាចស្រមៃ​   ឃើញ។

រំពេចនោះវាក៏ផ្ទុះឡើង! សកលដែលយើងស្គាល់បានចាប់កំណើត។ ពេលវេលា លំហរ និងអ្វីៗទាំងអស់រូមទាំងរូបអ្នកបានកើតចេញពី Big Bang។ មិនដល់ 1 វិនាទីផង សកលទាំងមូលបានរីកធំជាងកាឡាក់ស៊ី។ សកលនៅតែបន្តរីកធំ ជាមួយល្បឿនយ៉ាងលឿន រហូតដល់សព្វថ្ងៃ។

រូបអ្នកនិងអ្វីដែលនៅជុំវិញខ្លួនអ្នកបានកើតចេញពីបន្ទុះ Big Bang រាប់លានឆ្នាំមកហើយ។


ស្វែងយល់បន្ថែមពី Big Banghttps://www.esa.int/esaKIDSen/SEMSZ5WJD1E_OurUniverse_0.html