Friday, August 21, 2015

វិទ្យាសាស្រ្តអំពីស្នេហា


រួមទាំងទស្សនវិទូ ប្រវត្តវិទូ អ្នកតែងកំណាព្យ រួមទាំងអ្នកវិទ្យាសាស្រ្ត សេចក្តី​ស្រលាញ់​បានដក់ជាប់ក្នុងក្តីស្រម៉ៃនិងការចង់ដឹងរបស់យើងរាប់សតវត្សមកហើយ។ មនុស្សយើងភាគច្រើនសុទ្ធតែមានបទពិសោធន៏អំពីក្តីស្រលាញ់ជាលើកដំបូង ឬក្តីស្រលាញ់រវាងកូន គ្រួសារ ឬមិត្តភក្តិ។ ប៉ុន្តែអ្វីទៅជាស្នេហាយោងតាមវិទ្យាសាស្ត្រ?


មិនបាច់ឆ្ងល់ទេគឺដោយសារតែការវិវត្តដើម្បីបន្តពូជពង្សរបស់មនុស្សយើង។ យើងគ្រប់គ្នាបានកើតចេញពីសរីរាង្គ(organism) ដែលចេះបន្តពូជតាំងពេលដែលមនុស្សយើងគ្រាន់តែជាកោសិកាមួយដែលបំបែកជាពីររហូតដល់កើតជាដូនតារបស់មនុស្សយើង។ ហើយពួកគាត់បានបន្តការអនុវត្តការបន្តពូជតាំងពីរាប់ពាន់លានឆ្នាំមកមុនមកម្លេះ។

យើងបានប្រៀបសេចក្តីស្រលាញ់ទៅនឹងបេះដូង។ តែតាមពិតវាកើតចេញពីខួរក្បាលរបស់យើង។ តើសារធាតុគីមីអ្វីដែលបណ្តាលអោយសេចក្តីស្នេហាកើតឡើង? ទាំងក្នុងពេលដែលយើងកំពុងរួមដំណេក និងក្នុងពេលដែលយើងសំឡឹងមើលរូបថតរបស់មនុស្សដែលយើងស្រលាញ់ សារធាតុពីរឈ្មោះថា dopamine និង norepinephrine បានកើនឡើងក្នុងខួរក្បាលរបស់យើង។ សារធាតុទាំងពីរនេះធ្វើអោយអ្នកមានតម្រូវការបន្តពូជ ឬមានស្នេហា។
  
ទោះជាយើងណាក៏ដោយអ្នកវិទ្យាសាស្ត្រនៅមិនទាន់ស្វែងយល់ច្បាស់លាស់ពីដំណើរការនៃស្នេហា នៅឡើយទេ។ តែកុំបារម្ភអី! អ្នកនឹងយល់កាន់តែច្បាស់នៅពេលអ្នកមានស្នេហា <3


ស្វែងយល់បន្ថែម៖


ប្រែសម្រួលពីសៀវភៅ ASAP Science ទំព័រ 169-173

No comments:

Post a Comment