Tuesday, July 21, 2015

ព្រះអាទិត្យ

ព្រះអាទិត្យគឺជាផ្កាយមួយដួងដែលស្ថិតនៅចំនុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ ម៉ាសរបស់ព្រះអាទិត្យមានទំហំរហូតដល់ 99.86% នៃប្រព័ន្ធព្រះអាទិត្យទាំងមូល។ អង្កត់ផ្ចិតរបស់ព្រះអាទិត្យមានប្រវែង 1,392,000 គ.ម ឬ 110ដងវែងជាងអង្កត់ផ្ចិតរបស់ផែនដី។ ប្រហែលជា74% នៃម៉ាស់របស់ព្រះអាទិត្យគឺជាអ៊ីដ្រូសែន (hydrogen) 24% ជាអេលីយ៉ូម (hydrogen) ហើយ 2% ទៀតជា អុកស៊ីសែន (oxygen) កាបូន (carbon)  ដែក (iron) និង អ៊ីយូតា (neon)។ ពន្លឺរបស់ព្រះអាទិត្យធ្វើដំណើរមកកាន់ផែនដីមានត្រូវចំណាយ 8នាទី។ ផ្ទៃខាងលើរបស់ ព្រះអាទិត្យមានសីតុណ្ណភាពរហូតដល់ 5500Co  ដូចនេះយកលេការពារស្បែកអោយច្រើនបើអ្នកចង់ទៅលេង (ចងចាំផងថាចំងាយពីផែនដីទៅព្រះអាទិត្យមានចំងាយប្រហែលជា 150លាន គ.ម)។ រីឯស្នូលរបស់ព្រះអាទិត្យវិញមានសីតុណ្ណភាពប្រហែលជា 13,600,000Co  (ក្តៅខ្លាំងណាស់!!!)។ ជុំវិញព្រះអាទិត្យមានភពចំនួនប្រាំបីវិលជុំវិញវា ក្នុងនោះរួមមានភពផែនដីរបស់យើងផងដែរ។ 
វគ្គក្រោយយើងនឹងស្វែងយល់ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ តាមដានទាំងអស់គ្នាណា!

No comments:

Post a Comment