Friday, July 31, 2015

មហាសមុទ្រលើពិភពលោក


ផ្ទៃខាងលើរបស់ផែនដីគ្របដណ្តប់ដោយទឹកប្រហែលជា 71% ហើយមានមហាសមុទ្រចំនួនប្រាំរួមមាន៖ មហាសមុទ្រអាក់ទិច មហាសមុទ្រអាត្លង់ទិច មហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីភិច និងមហាសមុទ្រខាងត្បូង។ ជាច្រើនឆ្នាំមកហើយ អន្តរជាតិទទួលស្គាល់ថាមានមហាសមុទ្រចំនួន 4 តែរហូតមកដល់ឆ្នាំ 2000 International Hydrographic Organization បានបង្កើតចេញជាមហាសមុទ្រមួយទៀតអោយឈ្មោះថា មហាសមុទ្រខាងត្បូង។

ទំហំរបស់មហាសមុទ្រ
មហាសមុទ្រប៉ាស៊ីភិច (155,557,000 .ម ការ៉េ)
មហាសមុទ្រអាត្លង់ទិច (76,762,000 .ម ការ៉េ
មហាសមុទ្រឥណ្ឌា (68,556,000 .ម ការ៉េ
មហាសមុទ្រខាងត្បូង (20,327,000 .ម ការ៉េ
មហាសមុទ្រអាក់ទិច (14,056,000 .ម ការ៉េ

យោងតាម៖ http://www.worldatlas.com/aatlas/infopage/oceans.htm

Thursday, July 30, 2015

សកល (The Universe)


សកល (the Universe) គឺជាអ្វីៗទាំងអស់រួមមាន សត្វមានជីវិត ភព ផ្កាយ កាឡាក់ស៊ី ភពធូលី ពន្លឺ រួមទាំងពេលវេលាផងដែរ។ មុនសកលករកើត ពេលវេលា លំហ និង វត្ថុធាតុផ្សេងៗក៏មិនទាន់កើតមានដែរ។
សកលផ្ទុកទៅដល់រាប់ពាន់លានកាឡាក់ស៊ី ហើយកាឡាក់និមួយៗស៊ីក៏មានផ្កាយរាប់រយលាន ទៅរាប់ពាន់លាន។ សកលមានទំហំធំឥតគណនា។ បើយើងជិះយន្តហោះចម្បាំងទំនើបបច្ចុប្បន្ន​ យើងត្រូវចំណាយពេលច្រើនជាង 1 លានឆ្នាំដើម្បីទៅដល់ផ្កាយដែលនៅជិតព្រះអាទិត្យបំផុត។ ហើយបើយើងអាចធ្វើដំណើរស្មើល្បឿនពន្លឺ (300,000 km/វិនាទី) យើងត្រូវចំនាយពេល 100,000 ឆ្នាំដើម្បីធ្វើដំណើរអោយផុតកាឡាក់ស៊ីរបស់យើង។
គ្មាននរណាដឹងពីទំហំពិតប្រាកដរបស់សកលទេ ពិព្រោះយើងមើលមិនឃើញទីបញ្ចប់របស់វា។ អ្វីដែលយើងដឹង ទំហំសកលដែលយើងអាចសង្កេតឃើញមានទំហំយ៉ាងតិចណាស់ 93 ពាន់លានឆ្នាំពន្លឺ។ (1ឆ្នាំពន្លឺគឺជាចំងាយ ដែលពន្លឺធ្វើដំណើរបាន 1ឆ្នាំប្រហែលជា 9ពាន់ពាន់លានគីឡូមែត្រ)។
អ្នកវិទ្យាសាស្រ្តមួយភាគធំជឿថាសកលបានកើតចេញពី Big Bang កាលពីជិត 14 ពាន់លានឆ្នាំមុន។
តើអ្នកដែលឆ្ងល់ពីទំហំរបស់លកលដែរឬទេ?

ស្វែងយល់បន្ថែមពីសកលនៅ៖https://www.esa.int/esaKIDSen/SEMX4EBE8JG_OurUniverse_0.html

Wednesday, July 29, 2015

ផែនដីថ្មី Kepler-186f



មានដឹងអត់ថ្មីៗនឹង អង្គការ NASA បានរកឃើញភពថ្មីដែលមានសណ្ឋានដូចភពផែនដីរបស់យើងអញ្ចឹង។ ភពនោះត្រូវបានអោយឈ្មោះថា Kepler-186f ដែលយកតាមឈ្មោះរបស់កែវឆ្លុះអវកាស Kepler។ ភព Kepler-186f  មានទំហំប្រហាក់ប្រហែលនឹងផែនដីរបស់យើង ហើយវាអាចនឹងមានទឹក​និងជីវិតករកើតនៅលើភពនោះទៀតផង។ ភព Kepler-186f ស្ថិតនៅក្នុងប្រព័ន្ធ Kepler-186។ វាមានចំងាយប្រហែលជា 500 ឆ្នាំពន្លឺពីផែនដីយើង។ 1ឆ្នាំពន្លឺមានចំងាយ 9,461,000,000,000 km


តើអ្នកគិតថាមានមនុស្សភពផ្សេង ឬសត្វមានជីវិតរស់នៅលើភពនោះអត់? ហើយចង់ទៅលេងអត់?



Saturday, July 25, 2015

លោក Isaac Newton


លោក គឺជាអ្នកវិទ្យាសាស្ត្រមួយរូបដែលមានឥទ្ធិពលយ៉ាងខ្លាំង។ គាត់បានរកឃើញទ្រឹស្តី និងចែករំលែកគោលគំនិតយ៉ាងច្រើនទៅវិទ្យាសាស្រ្តផ្នែក គណិតវិទ្យា រូបវិទ្យា និងទស្សនវិជ្ជា។ លោក Isaac Newton បានចាប់កំណើតនៅប្រទេសអង់គ្លេស នៅថ្ងៃទី 4 ខែមករា ឆ្នាំ 1643នៅឆ្នាំ 1687  លោក Isaac Newton បានបោះពុម្ពផ្សាយសៀវភៅ Philosophae Naturalis Principia Mathematica ជាសៀវភៅមួយដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់វិទ្យាសាស្ត្រ។ Philosophae Naturalis Principia Mathematica បរិយាយអំពីទំនាញសកលនិងច្បាប់ទំាងបីនៃចលនា។  


សម្រង់សម្តីសំខាន់ៗរបស់ លោក Isaac Newton

1.     "Plato is my friend - Aristotle is my friend - but my greatest friend is truth."

2.     "If I have seen further it is only by standing on the shoulders of Giants."

3.     "I can calculate the motions of the heavenly bodies, but not the madness of people."

4.     "I do not know what I may appear to the world, but to myself I seem to have been only like a boy playing on the sea-shore, and diverting myself in now and then finding a smoother pebble or a prettier shell than ordinary, whilst the great ocean of truth lay all undiscovered before me."

5.     "Truth is ever to be found in simplicity, and not in the multiplicity and confusion of things."

ស្វែងយល់បន្ថែមពីលោក Isaac Newton

http://www.sciencekids.co.nz/sciencefacts/scientists/isaacnewton.html

https://en.wikipedia.org/wiki/Isaac_Newton

Wednesday, July 22, 2015

ប្រព័ន្ធព្រះអាទិត្យរបស់យើង



ព្រះអាទិត្យធំណាស់! តែអ្វីដែលកាន់តែធំជាងនោះទៅទៀតគឺ ប្រព័ន្ធព្រះអាទិត្យរបស់យើង។ ប្រព័ន្ធព្រះអាទិត្យរួមមាន ព្រះអាទិត្យនិងអ្វីៗដែលវិលជុំវិញវា មានដូចជា ភព និងភពរណបផ្សេងៗជាដើម។ ប្រព័ន្ធព្រះអាទិត្យបានចាប់កំណើតតាំងពី 4,6 ពាន់លានឆ្នាំមុនមកម្លេះ។ ហើយភពធំៗដែលវិលជុំវិញផែនដីមានចំនួនប្រាំបីដូចជា៖  Mercury, Venus, Earth and Mars Jupiter, Saturn, Uranus និង Neptune


វគ្គក្រោយយើងនឹងស្វែងយល់ពីភពសំខាន់ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង!

Tuesday, July 21, 2015

ព្រះអាទិត្យ

ព្រះអាទិត្យគឺជាផ្កាយមួយដួងដែលស្ថិតនៅចំនុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ ម៉ាសរបស់ព្រះអាទិត្យមានទំហំរហូតដល់ 99.86% នៃប្រព័ន្ធព្រះអាទិត្យទាំងមូល។ អង្កត់ផ្ចិតរបស់ព្រះអាទិត្យមានប្រវែង 1,392,000 គ.ម ឬ 110ដងវែងជាងអង្កត់ផ្ចិតរបស់ផែនដី។ ប្រហែលជា74% នៃម៉ាស់របស់ព្រះអាទិត្យគឺជាអ៊ីដ្រូសែន (hydrogen) 24% ជាអេលីយ៉ូម (hydrogen) ហើយ 2% ទៀតជា អុកស៊ីសែន (oxygen) កាបូន (carbon)  ដែក (iron) និង អ៊ីយូតា (neon)។ ពន្លឺរបស់ព្រះអាទិត្យធ្វើដំណើរមកកាន់ផែនដីមានត្រូវចំណាយ 8នាទី។ ផ្ទៃខាងលើរបស់ ព្រះអាទិត្យមានសីតុណ្ណភាពរហូតដល់ 5500Co  ដូចនេះយកលេការពារស្បែកអោយច្រើនបើអ្នកចង់ទៅលេង (ចងចាំផងថាចំងាយពីផែនដីទៅព្រះអាទិត្យមានចំងាយប្រហែលជា 150លាន គ.ម)។ រីឯស្នូលរបស់ព្រះអាទិត្យវិញមានសីតុណ្ណភាពប្រហែលជា 13,600,000Co  (ក្តៅខ្លាំងណាស់!!!)។ ជុំវិញព្រះអាទិត្យមានភពចំនួនប្រាំបីវិលជុំវិញវា ក្នុងនោះរួមមានភពផែនដីរបស់យើងផងដែរ។ 
វគ្គក្រោយយើងនឹងស្វែងយល់ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ តាមដានទាំងអស់គ្នាណា!