Friday, August 21, 2015

វិទ្យាសាស្រ្តអំពីស្នេហា


រួមទាំងទស្សនវិទូ ប្រវត្តវិទូ អ្នកតែងកំណាព្យ រួមទាំងអ្នកវិទ្យាសាស្រ្ត សេចក្តី​ស្រលាញ់​បានដក់ជាប់ក្នុងក្តីស្រម៉ៃនិងការចង់ដឹងរបស់យើងរាប់សតវត្សមកហើយ។ មនុស្សយើងភាគច្រើនសុទ្ធតែមានបទពិសោធន៏អំពីក្តីស្រលាញ់ជាលើកដំបូង ឬក្តីស្រលាញ់រវាងកូន គ្រួសារ ឬមិត្តភក្តិ។ ប៉ុន្តែអ្វីទៅជាស្នេហាយោងតាមវិទ្យាសាស្ត្រ?


មិនបាច់ឆ្ងល់ទេគឺដោយសារតែការវិវត្តដើម្បីបន្តពូជពង្សរបស់មនុស្សយើង។ យើងគ្រប់គ្នាបានកើតចេញពីសរីរាង្គ(organism) ដែលចេះបន្តពូជតាំងពេលដែលមនុស្សយើងគ្រាន់តែជាកោសិកាមួយដែលបំបែកជាពីររហូតដល់កើតជាដូនតារបស់មនុស្សយើង។ ហើយពួកគាត់បានបន្តការអនុវត្តការបន្តពូជតាំងពីរាប់ពាន់លានឆ្នាំមកមុនមកម្លេះ។

យើងបានប្រៀបសេចក្តីស្រលាញ់ទៅនឹងបេះដូង។ តែតាមពិតវាកើតចេញពីខួរក្បាលរបស់យើង។ តើសារធាតុគីមីអ្វីដែលបណ្តាលអោយសេចក្តីស្នេហាកើតឡើង? ទាំងក្នុងពេលដែលយើងកំពុងរួមដំណេក និងក្នុងពេលដែលយើងសំឡឹងមើលរូបថតរបស់មនុស្សដែលយើងស្រលាញ់ សារធាតុពីរឈ្មោះថា dopamine និង norepinephrine បានកើនឡើងក្នុងខួរក្បាលរបស់យើង។ សារធាតុទាំងពីរនេះធ្វើអោយអ្នកមានតម្រូវការបន្តពូជ ឬមានស្នេហា។
  
ទោះជាយើងណាក៏ដោយអ្នកវិទ្យាសាស្ត្រនៅមិនទាន់ស្វែងយល់ច្បាស់លាស់ពីដំណើរការនៃស្នេហា នៅឡើយទេ។ តែកុំបារម្ភអី! អ្នកនឹងយល់កាន់តែច្បាស់នៅពេលអ្នកមានស្នេហា <3


ស្វែងយល់បន្ថែម៖


ប្រែសម្រួលពីសៀវភៅ ASAP Science ទំព័រ 169-173

Wednesday, August 19, 2015

អ្នកនៅត្រង់នេះ!

យើងរស់នៅក្នុងកាឡាក់ស៊ីមួយដែលមានឈ្មោះថា Milky Way។ ព្រះអាទិត្យរួមទាំងភពផ្សេងទៀត​ (រួមទាំងផែនដី) ស្តិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់នៃដៃរបស់ Milky Way


Milky Way របស់យើងមានរៀងដូចទឹកគួចដ៏ធំហើយវាចំណាយពេលប្រហែលជា 200 លានឆ្នាំដើម្បីវិលអោយបានមួយជុំខ្លួនវា។ Milky Way មានផ្កាយប្រហែលជា 100 ពាន់លានដួង រួមទាំងធូលីនិងឧស្ម័ន។ វាធំខ្លាំងណាស់! សូម្បីតែពន្លឺត្រូវចំណាយពេល 100 000 ឆ្នាំដើម្បីធ្វើដំណើរពីចុងម្ខាងទៅម្ខាងទៀត។ អ្នកវិទ្យាសាស្រ្តគិតថានៅចំនុចកណ្តាលរបស់ Milky Way មានរណ្តៅខ្មៅ (Black Hole) ដ៏ធំមួយដែលវាទាញយកនូវអ្វីៗទាំងអស់ដែលមកជិតវា។

ស្វែងយល់បន្ថែមពី Milky Way៖https://www.esa.int/esaKIDSen/SEM536WJD1E_OurUniverse_0.html

Monday, August 17, 2015

ល្បឿនពន្លឺ

តោះនាំគ្នារត់ប្រណាំងនឹងពន្លឺ! ទៅរួចអត់?

ពន្លឺរត់បាន 299792458 ម៉ែត្រក្នុងមួយវិនាទី។​ ទោះជាវាអាចធ្វើដំណើរបានលឿន យ៉ាងណា ​វាត្រូ​វចំណាយពេល​
៨​ នាទី ១៧​ វិនាទីដើម្បីធ្វើដំណើរពីព្រះអាទិត្យមកដល់ផែនដីរបស់យើង។

បើគិតថារត់បានលឿនជាងវាសាកល្បងទៅ!

ស្វែងយល់បន្ថែមនៅ៖ https://en.wikipedia.org/wiki/Speed_of_light

Thursday, August 13, 2015

Kepler-452b ផែនដី 2.0

NASA បានរកឃើញភពថ្មីមួយទៀតដែលអោយឈ្មោះថា Kepler-452b ដែលមានចំងាយប្រហែលជា 1400 ឆ្នាំពន្លឺពីភពផែនដីយើង។ Kepler-452b មានទំហំធំជាងនិងចាស់ជាងផែនដីរបស់។ វាចំណាយពេល 385ថ្ងៃដើម្បីវិលបានមួយជុំព្រះអាទិត្យរបស់វាប្រហែលជា 5% ច្រើនជាងផែនដី ហើយមានចំងាយពីព្រះអាទិត្យរបស់វាប្រហែលជា 5% ឆ្ងាយជាងពីផែនដីទៅព្រះអាទិត្យរបស់យើង។ អ្នកវិទ្យាសាស្រ្តនៅ NASA គិតថាអាចនឹងមានជិវិតរស់នៅលើភព Kepler-452b ដោយសារតែអាយុ និងចំងាយពី Kepler-452b ទៅព្រះអាទិត្យរបស់វាប្រហាក់ប្រហែលនឹងផែនដីយើង។
តើអ្នកត្រៀមខ្លួនទៅលេង Kepler-452b ហើយឬនៅ?


ស្វែងយល់បន្ថែមពី Kepler-452bhttps://www.nasa.gov/press-release/nasa-kepler-mission-discovers-bigger-older-cousin-to-earth

Wednesday, August 12, 2015

ធ្វើដំណើរឆ្លងកាត់ទន្លេនៃពេលវេលា


តើអ្នកចង់ធ្វើដំណើរឆ្លងកាត់ទន្លេនៃពេលវេលាដែរអត់?

​​ហា! ការធ្វើដំណើរឆ្លងកាត់ពេលវេលាគឺប្រធានបទមួយដ៏ចម្រុងចម្រាសរវាងអ្នកវិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្ត Michio Kaku បានពន្យល់ថាការធ្វើដំណើរឆ្លងកាត់ពេលវេលាគឺអាចទៅរួច។ ហើយការធ្វើដំណើរទៅកាន់អនាគតគឺមានភាពងាយស្រួលជាងការធ្វើដំណើរទៅកាន់អតីតកាល។ គាត់បានពន្យល់ទៀតថាអ្នកអវកាសដែលធ្វើដំណើរទៅកាន់លំហ ពួកគាត់បានធ្វើដំណើរប្រហែលជាជិត 1វិនាទីទៅកាន់អនាគតមុនយើង។ នៅពេល​​ដែល​យើងធ្វើដំណើរក្នុងល្បឿនលឿនជិតស្មើល្បឿនពន្លឺនោះពេលវេលារបស់យើងក៏ចាប់ផ្តើមដើរយឺត ដូចនេះមានន័យថាយើងធ្វើដំណើរទៅកាន់អនាគត។ 

ស្វែងយល់បន្ថែមពីការធ្វើដំណើរឆ្លងកាត់ពេលវេលាជាមួយអ្នកវិទ្យាសាស្រ្ត Michio Kaku




Tuesday, August 11, 2015

រន្ធដង្កូវ (Wormhole)



រន្ធដង្កូវ (Wormhole) គឺជាទ្រឹស្តីដែលនិយាយពីការធ្វើដំណើរឆ្លងកាត់លំហនិងពេលវេលា ដែលវាអាច​ជាផ្លូវកាត់ពីសកលមួយទៅសកលមួយទៀត។​ រន្ធដង្កូវ (Wormhole) ត្រូវបាន​ទស្សទាយន៏​ដោយទ្រឹស្តី General Relativity របស់អ្នកវិទ្យាសាស្រ្ត Albert Einstein។ បើរន្ធដង្កូវ (Wormhole) ពិតជាមានមែន នោះយើង​នឹងអាចធ្វើដំណើរពីប្រព័ន្ធ​ព្រះអាទិត្យ​មួយប្រព័ន្ធព្រះអាទិត្យ មួយមាន យ៉ាងលឿនហើយយើង ប្រហែលជាអាចទៅលេងនៅអនាគត និងអតីកាលទៀតផង។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញ រន្ធដង្កូវ (Wormhole) នៅឡើយ​ទេវា​គ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។  
 
ស្វែងយល់បន្ថែមពី រន្ធដង្កូវ (Wormhole)៖​ http://www.space.com/20881-wormholes.html